សភាពការនៅ Burkina Faso

សភាពការនៅ Burkina Faso - ảnh 1
វរសេនីយ៍ទោ Isaac Zida (រូបថតៈ AP)

(VOVworld)- នាថ្ងៃទី៤វិច្ឆិកា វរសេនីយ៍ទោ Isaac Zida ជាមេដឹកនាំ បណ្តោះអាសន្ន
របស់ Burkina Faso បានសន្យាថា “នឹងប្រគល់អំណាច” ឲ្យ រដ្ឋាភិបាលស៊ីវិលវិញ
ក្រោយពីពលប្រហារ បង្ខំប្រធានាធិបតី Blaise Compaore ត្រូវលាលែងពីតំណែង
កាលពីសប្តាហ៍មុននេះ។ ប៉ុន្តែ លោក Zida មិនបង្ហើប ពេលវេលាសជាក់លាក់
សម្រាប់ការសន្យាពោលខាងលើកនៅឡើយ។ មុននោះ នាថ្ងៃទី២វិច្ឆិកា លោក
 Zida ក៏បានសន្យាបង្កើតរដ្ឋាភិបាលសាមគ្គី១ ដើម្បីត្រួត ពិនិត្យដំណើការអន្តរ
កាលនយោបាយ ក្រោយពី សហភាពអាហ្វ្រិក (AU) បាន សំណូមពរឲ្យកងទ័ព
របស់ Burkina Faso ត្រូវប្រគល់អំណាចឲ្យរដ្ឋាភិបាល ស៊ីវិលក្នុងរយៈពេល២
សប្តាហ៍។

        ក្នុងថ្ងៃដដែល មេដឹកនាំប្រឆាំងនៅ Burkina Faso បានជួបជាមួយអាជ្ញា
 កណ្តាលសម្របសម្រួលរបស់អ.ស.ប សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច
 (ECOWAS) បេសកជនពិសេសរបស់AU សំដៅពិភាគ្សាលើបែបផែននាំប្រទេស
 នេះវិលត្រឡប់មកជាមួយរបបរដ្ឋអំណាចស៊ីវិលវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ