សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត
|
សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់បទហាមឃាត់នេសាទនៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – សមាគមរបរនេសាទត្រីវៀតណាមទើបនឹងផ្ញើរឯកសារដល់
ខុទ្ទកាល័យ រដ្ឋាភិបាល ក្រសួងកសិកម្មិនិងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស
គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមស្តីអំពីការដែលចិនបានចេញផ្សាយបទ
ហាមឃាត់នេសាទត្រី នៅសមុទ្រខាងកើត។ តាមនោះ រដ្ឋអំណាចទីក្រុង Haikou
ខេត្ត Hainan ភាគខាងត្បូង ចិនទើបនឹងប្រកាស “ផែនការអនុវត្តការងារគ្រប់
គ្រង់រដូវបិទនេសាទនៅសមុទ្រនៃ ទីក្រុង Haikou ឆ្នាំ ២០១៥” ក្នុងនោះ ហាមឃាត់រាល់សកម្មភាពនេសាទលើសមុទ្រចាប់ពីម៉ោង ១២ ថ្ងៃទី ១៦ ឧសភា
ឆ្នាំ ២០១៥ ដល់ម៉ោង ១២ ថ្ងៃទី ១ ហីហា ឆ្នាំ ២០១៥ ក្នុង ចម្ងាយពីខ្សែរយៈ
បណ្តោយទី ១២ ដល់តំបន់សមុទ្ររវាងខេត្ត Guangdong និងទីក្រុង Fujian (រួមមានតំបន់មួយចំនួនចំណុះអធិបតេយ្យភាពរបស់វៀតណាម)។ សមាគម
នេសាទត្រីវៀតណាមបានលើកច្បាស់លាស់ថា៖ កាយវិការនេះរបស់ចិនបាន
ប្រព្រឹត្តទៅក្នុងរយៈពេលច្រើនឆ្នាំដែលរារាំងសកម្មភាពផលិតកម្មលើសមុទ្រ
របស់អ្នកនេសាទ រំលោភពលើអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa និងសិទ្ធិយុត្តាធិការជាតិចំពោះបណ្ដា
តំបន់សមុទ្ររបស់វៀតណាមតាម អនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។ សមាគមនេសាទត្រីវៀតណាមប្រឆាំងជំទាស់សកម្មភាពដោយឯក
តោភាគីនិងខុសឆ្គងរបស់ចិន។ សេចក្តីសម្រេចនេះរបស់ចិនចាត់ទុកជាមោឃៈ។ សមាគមនេសាទត្រីវៀតណាមស្នើរឲ្យបណ្ដាស្ថាប័នមានសមត្តកិច្ចនាំចេញ
ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់ៗ ដើម្បីបញ្ឈប់សកម្មភាព
នេះរបស់ចិន៕