សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម
|
សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៧ឧសភា
នៅក្រុងហាណូយ គណៈប្រតិភូសមាជិកសភាជាន់ទាបអាមេរិកដឹកនាំដោយ
លោក Matt Salmon ប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិកនៃគណៈ
កម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានជួបប្រាស្រ័យជាមួយអ្នក
យកព័ត៌មាន។ លោក Matt Salmon បានសម្ដែងការពេញចិត្តអំពីលទ្ធផលនៃ
ដំណើរទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល៤ថ្ងៃកន្លងមក។ ទាក់ទិនដល់កិច្ច
ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) លោក Matt Salmon បានសម្ដែងការគាំទ្រ
ការដែលអនុម័តលើ TPP និងឲ្យដឹងថា អាមេរិកកំពុងពិភាគ្សាស្ដីពីការប្រគល់
សិទ្ធិចរចារលឿនសំរាប់ប្រធានាធិបតីសំដៅជំរុញដំណើរការចរចារនិងសំរេច
TPP។ សម្ដែងការចាប់អារម្មណ៍អំពីស្មារតីអាជីវកម្មទិន្នផលពលកម្មរបស់វៀត
ណាមសមាជិកសភាជាន់ទាប Matt Salmon បានចាត់ទុកថា ក្នុងចំណោមប្រទេស
ចំនួន១២ដែលកំពុងចរចារអំពី TPP វៀតណាមជាប្រទេសអាចទទួលផលចំណេញ
ច្រើនបំផុត។
មុននោះគណៈប្រតិភូបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក
Hoang Binh Quan និងធ្វើការជាមួយស្ថាប័នទាក់តិនមួយចំនួនរបស់វៀតណាម
ផងដែរ៕