សមាជិកសភាវៀតណាមបន្តពិភាក្សអំពីខ្លឹមសារសំខាន់មួយចំនួន
(VOV WORLD) /  
Vovworld-ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៣១ឧសភា បណ្តាសមាជិក សភា
វៀតណាមបន្តពិភាក្សអំពីខ្លឹមសារមួយចំនួនដែលមានមតិខុសប្លែកពីគ្នា
ក្នុងច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន។ប្រធានគណះកម្មាធិការអំពីបញ្ហា
សង្គមកិច្ចរដ្ឋសភាលោកស្រីTruong Thi Maiបានថ្លែងរបាយការណ៍ នៃ
គណះកម្មាធិការអចិន្រ្តៃរដ្ឋសភាអំពីការទទួលមតិកែសម្រួលសេចក្រី
ព្រាងច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន។ក្នុងពិធីពិភាក្សានេះបណ្តា
សមាជិកសភាបានស្នើរថា៖ សេចក្រីព្រាងច្បាប់គប្បីបំពេញបន្ថែមមាត្រា
មួយចំនួននិងបង្កើតយន្តការដើម្បីការគួបផ្សំរវាងក្រុមសម្រុះសម្រួលអ្នក
សម្រុះសម្រួលជាមួយរូបភាពផ្សេងទៀតនៅមូលដ្ឋានមានប្រសិទ្ឋភាពខ្ពស់៕
|
បណ្តាសមាជិកសភាវៀតណាមពិភាក្សអំពីច្បាប់សម្រុះសម្រួលនៅមូលដ្ឋាន។
(រូបថតVNA) |
ផ្តោតទៅលើគំរោងច្បាប់ទទួលជួបពលរដ្ឋបណ្ដាមតិបានប្រមូលផ្ដុំទៅលើការទទួល
ខុសត្រូវនៃអ្នកប្រមុខស្ថាប័នអង្គការអង្គភាពក្នុងការទទួលជួបពលរដ្ឋ។ គំរោងច្បាប់ក៏ត្រូវកំណត់កន្លែងទទួលជួបពលរដ្ឋយ៉ាងម៉េច ដើម្បីងាយស្រួលឲ្យការទទួលមតិ
ប្រជាជន។ លោកស្រី Do Thi Hoang សមាជិការសភាមណ្ឌល Quang Ninh បានលើក
មតិថា៖
“គំរោងច្បាប់បានកំណត់ស្ថាប័នផ្ទៀងស្ដាប់មតិទទួលមតិប្រជាជន មិនមែនថាមាន
ការទទួលខុសត្រូវដោះស្រាយប្រសិនបើដូច្នេះត្រូវកំណត់ក្លាយទៅជាច្បាប់ដែររឺទេ។ប្រសិនបើត្រូវកំណត់ក្លាយទៅជាច្បាប់នោះត្រូវមានក្របខ័ណ្ឌទូលាយជាងដូច្នេះទើប
ជំរុញប្រជាជនរួមចំណែកកសាងប្រទេសជាតិ។ ប្រសិនបើត្រឹមតែដាក់បញ្ហាទទួលជួបពលរដ្ឋដើម្បីផ្ទៀងស្ដាប់និងទទួលមតិតែប៉ុណ្ណោះគឺមិនទាន់បានឡើយ។ ត្រូវពិនិត្យការដោះស្រាយបណ្ដាបញ្ហានោះទៀតផង៕”
-VOV WORLD