|
សភាជាន់ទាបអាមេរិក |
(VOV)_នាព្រឹកថ្ងៃទី១ សីហា (តាមម៉ោងវៀតណាម) សមាជិកសភាអាមេរិក
លោក Randy Forbes ប្រធានអនុគណៈកម្មាធិការកម្លាំងសមុទ្រ និងពង្រាយ កងកម្លាំង និងសមាជិកសភាអាមេរិក លោក Colleen Hanabusa សមាជិកគណៈ កម្មាធិការកងកម្លាំងយោធាសភាអាមេរិក បានឧទ្ទេសនាមអំពីសេចក្ដីព្រាង សម្រេចចិត្តដោយអះអាងនូវការគាំទ្ររបស់អាមេរិកចំពោះសេរីភាពខាងនាវាចរណ៍
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ការប្រើតំបន់សមុទ្រនិងតំបន់អាកាសស្របតាមច្បាប់នៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វីក …ជាដើម។ សេចក្ដីព្រាងសម្រេចចិត្តនេះបានលើកច្បាស់ថា៖ បណ្ដាតំបន់សមុទ្រ និងអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកដើរតួនាទិដ៏សែនសំខាន់
ចំពោះភាពសម្បូររុងរឿង ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានសកម្ម
ភាពពាណិជ្ជកម្មសកលផងដែរ៕