សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក លឿង កឿង ត្រូវបានតែងតាំងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១ - ២០២៦

(VOVWORLD) - បន្តកម្មវិធីការងារនៃសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥ នារសៀលថ្ងៃទី២១ ខែតុលា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន រដ្ឋសភានីតិកាលទី១៥ បានដំណើរការបោះឆ្នោតតែងតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១- ២០២៦។

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក លឿង កឿង ត្រូវបានតែងតាំងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១ - ២០២៦ - ảnh 1ប្រធានរដ្ឋ លោក លឿង កឿង  ស្បថចូលកាន់ដំណែងនៅចំពោះមុខរដ្ឋសភា (រូបថត៖ quochoi.vn)

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធី ថាញ់ បានបង្ហាញសេចក្តីព្រាងសេចក្តីសម្រេចចិត្តបោះឆ្នោតតែងតាំងប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦ ចំពោះសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក លឿង កឿង (Luong Cuong)។ សេចក្តីសម្រេចនេះត្រូវបានរដ្ឋសភាអនុម័តដោយប្រតិភូរដ្ឋសភា ចំនួន ៤៤០/៤៤០ បោះ ឆ្នោតគាំទ្រ។

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក លឿង កឿង ត្រូវបានតែងតាំងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១ - ២០២៦ - ảnh 2ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជូនផ្កាចំពោះលោកប្រធានរដ្ឋ លឿង កឿង និងលោកអគ្គលេខាបក្ស តូ ឡឹម

ក្នុងសុន្ទរកថា ចូលកាន់ដំណែង ប្រធានរដ្ឋ លោកលឿង កឿង បានថ្លែងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីរបស់ប្រធានរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។  លោកនឹងរួមជាមួយនឹងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល  បន្តយកចិត្តទុកដាក់ កសាង និងលើកកំពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល។ កសាងនីតិរដ្ឋសង្គមនិយមដ៏ស្អាតស្អំ និងរឹងមាំ របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ អនុវត្តគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគី ការធ្វើពិពិធកម្ម ចូលរួមសមាហរណកម្មអន្តរយ៉ាងសកម្ម។ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត។ វៀតណាមជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ខិតខំកសាងប្រទេសវៀតណាម ប្រជាជនមានបាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ វិបុលភាព និងសុភមង្គល។

នាយឧត្តមសេនីយ៍ លឿង កឿង កើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៥៧។ ស្រុកកំណើត៖ នៅទីក្រុង វៀត ទ្រី ខេត្ត ភូ ថក់នៃភាគខាងជើងវៀតណាម ។ ជំនាញនិងវិជ្ជាជីវៈ៖ បរិញ្ញាបត្រផ្នែកកសាងបក្សនិងរដ្ឋ ទ្រឹស្តីនយោបាយ៖ ជាន់ខ្ពស់។ លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១, ១២, ១៣; លេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២; សមាជិកការិយាល័យនយោបាយ នីតិកាលទី ១៣; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននីតិកាលទី ១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ