សម្ដែងសិល្បៈរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៊ូសំប៊ិក
|
ឯកអគ្គរដ្ឋម៉ូសំប៊ិកប្រចាំនៅវៀតណាមលោក Gamiliel Munguambe (VOV) |
Vovworld-នាយប់ថ្ងៃទី១៦មិថុនានៅរោងមហោស្រពក្រុងហាណូយ បាន
ប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាឯករាជ្យ
ជាតិម៉ូសំប៊ិកនិងលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-
ម៉ូសំប៊ិក(ទី២៥មិថុនា)។ ថ្លែងមតិនៅពិធីបើកនេះ ឯកអគ្គរដ្ឋម៉ូសំប៊ិកប្រចាំនៅ
វៀតណាមលោក Gamiliel Munguambe បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ូសំប៊ិក
មានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងសកម្មបង្កើន
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជានយោបាយ ការទូត សេដ្ឋកិច្ច
វប្បធម៍អប់រំបណ្ដុះបណ្ដាលជាដើម។ ដើម្បីរំលឹកនូវព្រឹត្តិការណ៍សំខាន់នេះសកម្ម
ភាពជាច្រើននឹងប្រព្រឹត្តទៅនៅរដ្ឋធានី Maputo របស់ម៉ូសំប៊ិកនិងនៅក្រុងហាណូយ
របស់វៀតណាម។ ភាគីទាំងពីរសហការរៀបចំសប្ដាហ៍វប្បធម៍ម៉ូសំប៊ិកនៅក្រុង
ហាណូយចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩មិថុនាដោយមានសកម្មភាពវប្បធម៍កីឡា
មហោស្រពម្ហូបអាហារជាច្រើន៕