សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអាមេរិកជាង ១៦០ អង្គភាពអំពាវនាវដល់ ប្រធានាធិបតី លោកTrump ពន្យារពេលតំឡើងពន្ធលើទំនិញចិន
(VOVWORLD) -សម្ព័ន្ធក្រុមហ៊ុនទាំងនេះបានចាត់ទុកថា ពេលវេលាតម្លើងពន្ធលើទំនិញចិន គឺមិនសមស្របឡើយ ព្រោះថា អាមេរិកជិតឈានចូលឱកាសសំរាកពិធីបុណ្យ បានជាតម្រូវការទិញទំនិញរបស់អតិថិជនបានកើនឡើង។
(រូបថត៖ VOV) |
នាថ្ងៃទី ២៨ ខែសីហា សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអាមេរិកជាង ១៦០ បានសរសេរសារលិខិត ដោយអំពាវនាវដល់ លោកប្រធានាធិបតី Trump Donald ពន្យារពេលដំឡើងពន្ធលើទំនិញនាំចូលពីចិន។ សម្ព័ន្ធក្រុមហ៊ុនទាំងនេះបានចាត់ទុកថា ពេលវេលាតម្លើងពន្ធលើទំនិញចិន គឺមិនសមស្របឡើយ ព្រោះថា អាមេរិកជិតឈានចូលឱកាសសំរាកពិធីបុណ្យ បានជាតម្រូវការទិញទំនិញរបស់អតិថិជនបានកើនឡើង។ ការដែលអាមេរិកតម្លើងពន្ធនឹងបង្ខំឲ្យសហគ្រាសអាមេរិកត្រូវតម្លើងថ្លៃផលិតផល ហើយអតិថិជនអាមេរិកនឹងត្រូវចំណាយប្រាក់ច្រើនជាងមុន។
សហគ្រាសអាមេរិកបានអំពាវនាវយ៉ាងដូច្នេះ ក្រោយពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់នូវផែនការរបស់ ប្រធានាធិបតីអាមេរិក ស្ដីពីការតម្លើងពន្ធ ៥ ភាគរយលើទំនិញចិន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី ទី ១ ខែកញ្ញា និងថ្ងៃទី ១៥ ខែធ្នូខាងមុខផងដែរ៕