សម្ព័ន្ធភាពកាន់អំណាចនៅអាល្លឺម៉ង់ប្រឈមមុខនឹងការបំបែកបំបាក

(VOVWORLD) - នាថ្ងៃទី ១ កក្កដា សម្ព័ន្ធភាពគណបក្សប្រជាធិបតយ្យសង្គមគ្រឹសសាសនា (CDU/CSU) របស់អធិការបតីលោកស្រី Angela Merkel កំពុងប្រឈមមុខនឹង អនាគតមិនពិតប្រាកដ ពេលដែលប្រធានគណបក្សសម្ព័ន្ធសង្គមគ្រឹសសាសនា (CSU) និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer បានសូម លាលែងពីដំណែងក្រោយពីច្រើនសប្តាហ៍ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុង ការបញ្ចុះបញ្ចូលថ្នាក់ដឹកនាំអាល្លឺម៉ង់ផ្លាស់ប្តូរគោលនយោបាយអំពីជនអន្តោប្រវេសន៍។ 
សម្ព័ន្ធភាពកាន់អំណាចនៅអាល្លឺម៉ង់ប្រឈមមុខនឹងការបំបែកបំបាក  - ảnh 1 សម្ព័ន្ធភាពកាន់អំណាចនៅអាល្លឺម៉ង់ប្រឈមមុខនឹងការបំបែកបំបាក 

នាថ្ងៃទី ១ កក្កដា សម្ព័ន្ធភាពគណបក្សប្រជាធិបតយ្យសង្គមគ្រឹសសាសនា (CDU/CSU) របស់អធិការបតីលោកស្រី Angela Merkel កំពុងប្រឈមមុខនឹង អនាគតមិនពិតប្រាកដ ពេលដែលប្រធានគណបក្សសម្ព័ន្ធសង្គមគ្រឹសសាសនា (CSU) និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer បានសូម លាលែងពីដំណែងក្រោយពីច្រើនសប្តាហ៍ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុង ការបញ្ចុះបញ្ចូលថ្នាក់ដឹកនាំអាល្លឺម៉ង់ផ្លាស់ប្តូរគោលនយោបាយអំពីជនអន្តោប្រវេសន៍។ បំរ៉ែបំរួលនេះបណ្តាលឲ្យមានការមន្ទឺលសង្ស័យអំពីអនាគតរបស់សម្ព័ន្ធភាពគណបក្សកាន់អំណាច CDU/CSU របស់អធិការបតី លោកស្រី Merkel។ ប្រសិនបើ លោក Seehofer លាលែងពីដំណែង CSU អាចឧទ្ទេសនាម បេក្ខជនដទៃចូលក្នុងឋានៈជារដ្ឋមន្ត្រីមហាផ្ទៃសំដៅរក្សាទំនាក់ទំនងសម្ព័នភាពជាមួយ CDU។ ម្យ៉ាងវិញទៀត CSU អាចជ្រើសរើសបញ្ឈប់ទំនាក់ទំនងដៃគូអស់រយៈពេលជាច្រើនទស្សវត្តរវាងគណបបក្សទាំង ២ នេះដែលអាចធ្វើឲ្យលោកស្រី Merkel ប្រៀបភាគច្រើននៅរដ្ឋសភា។ ប្រការនេះនឹងធ្វើឲ្យអាល្លឺម៉ង់ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដែលមិនធ្លាប់មាន។ ដើម្បីរួចផុតពីសភាពការនេះអធិការបតីលោកស្រី Merkel អាចបង្កើតរដ្ឋាភិបាលភាគតិចតាមរយៈការចង់សម្ព័ន្ធជា មួយគណបក្សបៃតងឬគណបក្សសេរីភាពប្រជាធិបតេយ្យ ឬ រៀបចំការបោះឆ្នោត មិនទំនុកទុកចិត្តនៅរដ្ឋសភានិងដំណើរការបោះឆ្មោតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ