សម្ព័ន្ធភាពនិតិរដ្ឋរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នាំមុខក្នុងការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះ


សម្ព័ន្ធភាពនិតិរដ្ឋរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នាំមុខក្នុងការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះ - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ ឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ
កំពូលរបស់អ៊ីរ៉ាក់ (IHEC) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភា
នៃប្រទេសនេះដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ មេសា កន្លងមក។ តាមនោះ សម្ព័ន្ធភាពនិតិរដ្ឋរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki ដណ្តើមបាន
អាសនៈចំនួន ៩២ ក្នុង ចំណមអាសនៈចំនួន ៣២៨ ក្នុងរដ្ឋសភាអ៊ីរ៉ាក់។ លទ្ធផលពោលខាងលើបានសឲ្យឃើញថា៖ លោក Nouri al-Maliki មានលទ្ធភាព
ភាគច្រើនបន្តធ្វើជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់អាណត្តិទី ៣។ ប៉ុន្តែ សម្ព័ន្ធភាព
របស់លោក al-Maliki មិនដណ្តើមបានអាសនៈភាគច្រើនចាំបាច់ដើម្បីបង្កើត
រដ្ឋាភិបាលដោយឯកតោទេ។ ដោយហេតុនេះ សម្ព័ន្ធភាពរបស់លោក al-Maliki ត្រូវចងសម្ព័ន្ធជាមួយបណ្ដា គណៈបក្សផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ