សម្ព័ន្ធភាពសហករណ៍មានបេសកកម្មសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្ម
(VOVWORLD) - នារសៀលថ្ងៃទី២១ មិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយសម្ព័ន្ធភាពសហករណ៍ វៀតណាមអំពីសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ចសហករណ៍។
ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc អះអាងថា សហករណ៍មានបេសកកម្មដ៏សំខាន់ក្នុង ដំណើរការធ្វើសមាហរណកម្ម ដោយរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ពិសេសគឺមានសហករណ៍កាន់តែច្រើនដែល ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព បង្កើតបន្ថែមការងារធ្វើនិងលើកស្ទួយ ជីវភាពរស់នៅសំរាប់ប្រជាជន។
ដើម្បីប្រព័ន្ធសេដ្ឋកិច្ចសហករណ៍បន្តអភិវឌ្ឍន៍ដោយចីរភាពនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យជួរកម្មាភិបាលក្នុងសហករណ៍ត្រូវផ្លាស់ប្ដូរ ថ្មីការត្រិះរិះ របៀបធ្វើ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាដើម្បី អភិវឌ្ឍន៍។ លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យបណ្ដាតំបន់ចាំបាច់ត្រូវសុក្រិតរបៀប របប គោលនយោបាយ ច្បាប់ ព្រមទាំងរៀបចំឡើងវិញនិងអភិវឌ្ឍន៍ខ្សែសង្វាក់ តំលៃផលិតកម្ម ចាប់ពីការផលិតដល់ការប្រមូលទិញនិងលក់ចេញនៅទីផ្សារ៕