សម្ព័ន្ធភាពអន្តរជាតិប្រកាសថាបានទប់ស្កាត់ការបោះជំហានរបស់ IS
|
ពួកឧទ្ទាម IS |
(VOVworld)-សម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការ “រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS)បាន
ចេញសេចក្តីប្រកាសដោយអះអាងថា ទីបំផុតការបោះជំហានរបស់ IS នៅអ៊ីរ៉ាក់
និងស៊ីរីត្រូវបានទប់ស្កាត់។ សេចក្តីប្រកាសនេះ ត្រូវបាននាំ ចេញក្រោយពីកិច្ចប្រជុំ
ជាន់ខ្ពស់ដំបូងរបស់សម្ព័ន្ធមិត្តចំនួន៦០ប្រទេស ដឹកនាំ ដោយអាមេរិក ដែលបាន
រៀបចំនៅទីក្រុង Brussels (ប៉ែលហ្សិក)នាថ្ងៃទី៣ធ្នូ ស្តីពីវិធានការកំទេចពួកឧទ្ទាម
IS។សេចក្កីប្រកាសនេះបានលើកច្បាស់ថា យុទ្ធ នាការសកលលោក សំដៅកំទេច
ពួកឧទ្ទាម IS គឺទទួលបានលទ្ធផលវិជ្ជមាន។ បណ្តាសមាជិកក្នុងសម្ព័ន្ធភាពនេះ បានព្រមព្រៀងអនុវត្តយុទ្ធនាការពហុបែប ដើម្បីកំទេច IS ក្នុងនោះមានការកាត់
ផ្តាច់ប្រភពជំនួយហិរញ្ញវត្ថុ និងឈានទៅ កំទេចអង្គការនេះទាំងស្រុង៕