សម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងត្បូង
|
សម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងត្បូង |
(VOV)_ក្នុងសម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម
-កូរ៉េខាងត្បូង ដែលបានប្រារព្វឡើងនាថ្ងៃទី១៤ កក្កដា នៅកូរ៉េខាងត្បូង ភាគីវៀត
ណាមនិងកូរ៉េខាងត្បូង បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រ
ទេសនិមួយៗគ្នា បូកសរុបលទ្ធផលទាំងឡាយដែលទទួលបាន ក្នុងរយៈពេល១
ឆ្នាំកន្លងទៅ ផ្លាស់ប្តូរមតិ ដោះស្រាយរាល់ការជំពាក់ជំពិននាបច្ចុប្បន្ន និងនាំចេញ
ទិសដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខនេះ។
កូរ៉េខាងត្បូង នាបច្ចុប្បន្ន ជាដៃគូជួរមុខរបស់វៀតណាម អំពីការវិនិយោគ
ផ្ទាល់ ដោយទុនចុះបញ្ជីសរុបចំនួន៤០ពាន់លានដុល្លារអាមេរិក តំលៃប្រាក់ពា
ណិជ្ជកម្មទ្វេភាកីទទួលបានជិត៣០ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងកិច្ចស
ហប្រតិបត្តិការទ្វេភាគីនេះ វៀតណាមនិងកូរ៉េខាងត្បូង នៅជាដៃគូរបស់គ្នាដ៏
សែនសំខាន់ រួមវិភាគទានយ៉ាងសកម្មនៅក្នុងវេទិការ និងក្របខ័ណ្ឌសហប្រតិ
បត្តិការពហុភាគី នៅក្នុងតំបន់និងអន្តរជាតិដែរ៕