សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥៖ សួរដេញដោលលើវិស័យទាំងបីគឺ ធនាគារ សុខាភិបាល ព័ត៌មាននិងទូរគមនាគមន៍

(VOVWORLD) - តាមរយៈការសំយោគមតិរបស់គណៈប្រតិភូរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចជ្រើសរើសក្រុមបញ្ហាចំនួន៣ មកសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥ រួមមាន៖ វិស័យធនាគារ ; វិស័យសុខាភិបាល ; វិស័យព័ត៌មាន និងទូរគមនាគមន៍។ ពេលវេលាសួរនិងឆ្លើយសំណួរដេញដោលគឺ ២ ថ្ងៃ (ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤)។

ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong នឹងឆ្លើយសំណួរដំបូង អំពីក្រុមបញ្ហាក្នុងវិស័យធនាគារ រួមមាន៖ ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងអតិផរណាក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង; ការងារគ្រប់គ្រងរដ្ឋស្តីពីទីផ្សារមាសនិងទីផ្សារប្តូរប្រាក់បរទេស; ការគាំទ្រប្រាក់កម្ចីនិងការលើកលែងឬកាត់បន្ថយអត្រាការប្រាក់សម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញក្រោយគ្រោះធម្មជាតិ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan គឺជាមនុស្សទីពីរដែលបានឆ្លើយសំណួរ ដោយផ្តោតលើការកៀងគរនិងរៀបចំកងកម្លាំងសុខាភិបាល ធានាបាននូវថ្នាំពេទ្យនិងការផ្គត់ផ្គង់សំភារៈវេជ្ជសាស្ត្រដល់ប្រជាជន និងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់ពីគ្រោះធម្មជាតិ។ ការផ្តល់អាជ្ញាប័ណ្ណនិងវិញ្ញាបនបត្រប្រតិបត្តិការក្នុងវិស័យពិនិត្យនិងព្យាបាលជំងឺ។ ស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងអាហារមុខងារ ផលិតផលគ្រឿងសំអាង និងវិធានការដោះស្រាយការបំពាន។ ការបង្ការ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ និងសារធាតុរំញោច ជាពិសេសនៅក្នុងបរិយាកាសសាលារៀន។

សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥៖ សួរដេញដោលលើវិស័យទាំងបីគឺ ធនាគារ សុខាភិបាល ព័ត៌មាននិងទូរគមនាគមន៍ - ảnh 1សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នឹងធ្វើការសួរដេញដោលលើវិស័យទាំងបីគឺ ធនាគារ សុខាភិបាល ព័ត៌មាននិងទូរគមនាគមន៍។ រូបថត៖ quochoi.vn

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Manh Hung នឹងឆ្លើយសំណួរចុងក្រោយ អំពីដំណោះស្រាយដើម្បីលើកកំពស់គុណភាពនៃសារព័ត៌មានក្នុងដំណាក់កាលរីកដុះដាលនៃផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដូចបច្ចុប្បន្ន ជាពិសេសតួនាទីរបស់សារព័ត៌មានបដិវត្តន៍ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការងារគ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្មនៅក្នុងសារព័ត៌មាន និងនៅលើបរិយាកាសអ៊ីនធឺណិត។ ការវិនិយោគ អភិវឌ្ឍ ន៍និងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ