ស៊ុយអែត ដាណឺម៉ាក់និងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
(TTX)_គណះប្រតិភូ បក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោក Hoang Binh
Quan ប្រធានគណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានទៅបំពេញទស្សនកិច្ច ការងារ នៅស៊ុយអែត និង ដាណឺម៉ាក់ ពីថ្ងៃទី ២២ដល់ថ្ងៃទី ២៧ កញ្ញា តាមសេចក្ដី
អញ្ចើញរបស់គណះបក្សនយោបាយ ស៊ុយអែត និង ដាណឺម៉ាក់។ នៅបណ្ដាជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំ នៃគណះបក្សនយោបាយ និងរដ្ឋអំណាច ស៊ុយអែត និង ដាណឺម៉ាក់
ប្រធានគណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម វៀតណាម លោក Hoang Binh Quan បាន
អះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនង និងមានគោលបំណងជំរុញទំនាក់
ទំនងជាមួយ ស៊ុយអែត និង ដាណឺម៉ាក់ តាមទិសជាក់ស្ដែង លើគ្រប់ជាន់ថ្នាក់…ជាដើម។
ភាគិ ស៊ុយអែត និង ដាណឺម៉ាក់ សង្កត់ធ្ងន់ថា៖ ដ៏គោរពទំនាក់ទំនង ជាមួយវៀតណាមនិង អះអាងគោលការណ៍ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយបណ្ដាប្រ
ទេសអាស៊ី ប៉ាស៊ីហ្វីក និយាយរួម និងជាមួយបណ្ដាប្រទេសអាស៊ាន និយាយដោយឡែក។ បណ្ដាប្រទេសបានឯកភាពថា៖ សក្ដានុភាពកិច្ចសហប្រតិបត្តិការ រវាងវៀតណាម ជាមួយ ស៊ុយអែត និងវៀតណាមជាមួយ ដាណឺម៉ាក់ ត្រូវជំរុញថែមទៀតក្នុងរយះពេលខាងមុខនេះ ទន្ទឹមនឹងនោះ អះអាងការគាំទ្រវៀតណាម ក្នុងដំណើការចរចារកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
សេរី ជាមួយ EU ជាដើម៕