សារទូរលេខនិងលិខិតអបអរសាទរខួបលើកទី៧៩ ទិវាបុណ្យជាតិវៀតណាម

(VOVWORLD) - ព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង បានផ្ញើ សារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ហើយ មានបំណងចង់ឲ្យវៀតណាម និងចក្រភពអង់គ្លេសនឹងបន្តសហការយ៉ាងជិតស្និទ្ធលើ បញ្ហាសំខាន់ៗរបស់ពិភពលោកដូចជា៖ សន្តិភាព វិបុលភាព បរិស្ថាន និងបម្រែ បម្រួលអាកាសធាតុ ដើម្បីផលប្រយោជន៍របស់ប្រជាជនជំនាន់ក្រោយនៃប្រទេសទាំង ពីរនាពេលខាងមុខ។

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្នាក់ ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងគណបក្សនានាជុំវិញពិភពលោកបាន ផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម។
នៅក្នុងសារទូរលេខផ្ញើទៅកាន់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើអត្ថា ធិប្បាយថានេះគឺជាពេលវេលាមួយដើម្បីចងចាំពីសារៈសំខាន់នៃការជំរុញគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការដោះស្រាយវិបត្តិអាកាសធាតុ និងការពង្រីកឱកាស សម្រាប់មនុស្សទាំងអស់គ្នា; អំពាវនាវឲ្យជំរុញសាមគ្គីភាព និងដំណោះស្រាយរួម ដើម្បីសម្រេចបាននូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសិទ្ធិមនុស្ស រួមគ្នាកសាងអនាគតកាន់តែល្អប្រសើរសម្រាប់ប្រជាជនវៀតណាម និងពិភពលោក ទាំងមូល។
ព្រះមហាក្សត្រ Charles ទី ៣ នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង បានផ្ញើ សារទូរលេខអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ហើយ មានបំណងចង់ឲ្យវៀតណាម និងចក្រភពអង់គ្លេសនឹងបន្តសហការយ៉ាងជិតស្និទ្ធលើ បញ្ហាសំខាន់ៗរបស់ពិភពលោកដូចជា៖ សន្តិភាព វិបុលភាព បរិស្ថាន និងបម្រែ បម្រួលអាកាសធាតុ ដើម្បីផលប្រយោជន៍របស់ប្រជាជនជំនាន់ក្រោយនៃប្រទេសទាំង ពីរនាពេលខាងមុខ។
ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier ក្នុងសារទូរលេខអបអរសាទរផ្ញើរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម បានសម្តែងជំនឿជាក់ថា ប្រទេសទាំងពីរនឹងបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងសម្បូរបែបនាពេលខាងមុខ ក៏ដូចជាការរួមគ្នាជម្នះពុះពារលើបញ្ហា ប្រឈមសកលនាពេលបច្ចុប្បន្ននេះផងដែរ។
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បានផ្ញើលិខិត អបអរសាទរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ក្នុងនោះវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមក្នុងអនាគតប្រកបដោយ និរន្តរភាពតាមរយៈការអនុវត្តការផ្លាស់ប្តូរថាមពល ព្រមទាំងអះអាងនូវការគាំទ្ររបស់ បារាំងចំពោះវៀតណាមដើម្បីសម្រេចបាននូវគោលដៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ