ស៊ីរីនិងអ៊ីរ៉ាក់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងលទ្ធិភេរវកម្ម


ស៊ីរីនិងអ៊ីរ៉ាក់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងលទ្ធិភេរវកម្ម  - ảnh 1
ស៊ីរីនិងអ៊ីរ៉ាក់បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងលទ្ធិភេរវកម្ម (VNA)

(VOVworld) – នាថ្ងៃទី ២៥ សីហា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al Muallem
បានជួបចរចារជាមួយសមភាគីអ៊ីរ៉ាក់ លោក Ibrahim al Jaafari នៅទីក្រុង Baghdad
សំដៅពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង ការប្រយុទ្ធប្រឆាំង
នឹងលទិ្ធភេរវកម្មនិយាយរួមនិងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និយាយដោយ
ឡែក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានថា៖ រដ្ឋមន្ត្រីការបរទេសស៊ីរី​លោក
 al Muallem បានសម្តែងនូវការគាំទ្ររបស់ Damascus ចំពោះអ៊ីរ៉ាក់ក្នុងការ
ប្រយុទ្ធប្រឆាំងនឹងលទិ្ធភេរវកម្ម ព្រមទាំង អបអរ សារទជ័យជំនះនៃប្រទេស
នេះនៅទីក្រុង  Fallujah។ រីឯ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក al Jaafari បាន
អះអាងថា៖ វិធានការណ៍ល្អជាក់ស្តែងដើម្បីទប់ទល់នឹងលទ្ធិភេរវកម្មគឺបង្កើន
សាមគ្គីភាពរវាងប្រទេសទាំងពីរលើគ្រប់ជ្រុងជ្រោយ។​ មុននេះ រដ្ឋមន្ត្រីការបរ
ទេសស៊ីរី លោក al Muallem បានជួបសម្តែងការគួរសំជាមួយនាយករដ្ឋមន្ត្រី
ប្រទេសម្ចាស់ផ្ទះ លោក Haider al Abadi ដើម្បីផ្តោតទៅលើបញ្ហាធានាសន្តិសុខ
នៅតំបន់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ