សារព័ត៌មានកម្ពុជាចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

សារព័ត៌មានកម្ពុជាចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបសវនាការជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ
កម្ពុជា នាថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញ
ចូល​ក្រាប​បង្គំ​គាល់ ព្រះមហាក្សត្រកម្ពុជា ​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ
នរោត្តម សីហ​មុនី ជួប​សវនាការ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី
សាយ ឈុំ និងប្រធានរដ្ឋសភាសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ ជួប
សន្ទនាជាមួយ នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន ។

        ក្នុងឱកាសនេះដែរ សារព័ត៌មានរបស់កម្ពុជាបានចុះផ្សាយនូវព័ត៌ មាននិងរូប
ថតជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋ លោក Tran
Dai Quang តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហ​មុនី។
ការសែតរស្មីកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ សំដៅបង្ហាញ នូវការ
យកចិត្តទុកដាក់ជាពិសេសរបស់វៀតណាមក្នុងការបង្កើនចំណងសាមគ្គី ភាព កិច្ច
សហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងបីកម្ពុជា-វៀតណាមនិង ឡាវ។​កា
សែតមួយនេះបានសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ក្នុងកាលៈ
ទេសៈដែលរដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរកំពុងត្រៀមរៀប ចំនូវសកម្ម
ភាពរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងកាទូតថ្ងៃទី២៤មិថុនា ប្រការនេះ
រួមចំណែកលើកស្ទួយថែមទៀតចំណងសាមគ្គីពិសេសរវាងប្រជាជន នៃប្រទេស
ទាំងពីរ” ។ហើយកាសែត Presh News និង AKP​ព្រមទាំងកាសែត មួយចំនួនទៀត
របស់កម្ពុជាក៏បានចុះផ្សាយនូវព័ត៌មាន អត្ថបទជាច្រើនដោយបាន សង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋលោក Tran Dai Quang បានសម្តែងនូវ
ការយកចិត្តទុកដាក់របស់វៀតណាមក្នុងការបង្កើនមិត្តភាព សាមគ្គីភាពនិងកិច្ច
សហប្រតិបត្តិការប្រពៃណីជាមួយកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ