សារព័ត៌មានចិនបង្ហោះព័ត៌មានយ៉ាងឱឡារិកអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
(VOVWORLD) - សកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) បានក្លាយជាខ្លឹមសារគួរឲ្យ ចាប់អារម្មណ៍របស់សារព័ត៌មានចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
គេហទំព័របស់កាសែត ប្រជាជន (ខាងឆ្វេង) និងកាសែត Chinadaily (ខាងស្ដាំ) បង្ហោះព័ត៌មាននិងអត្ថបទអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ Bich Thuan/ VOV ប៉េកាំង) |
ព័ត៌មានអំពីកិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping) រួមជាមួយនឹងជំនួបសវនាការសំខាន់ៗជាមួយថ្នាក់ដឹកនាំចិនផ្សេងទៀត ត្រូវបានបង្ហោះ យ៉ាងឱឡារិក និងស្រូបយកភាគច្រើននៃទំព័រមុខរបស់កាសែត ប្រជាជនចិន ដែលជា ទីភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តចិន ក្នុងច្បាប់ចេញនាថ្ងៃទី ២០ សីហា។
មុននោះ កាលពីថ្ងៃទី ១៩ សីហា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន ដូចជា៖ ស៊ីនហួរ កាសែតប្រជាជន ទូរទស្សន៍មជ្ឈិមចិន (CCTV) កាសែត Chinadaily...សុទ្ធតែ បានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័ស ជាបន្តបន្ទាប់ ហើយបង្ហោះលើទីតាំងលេចធ្លោបំផុត នូវ ព័ត៌មាន អត្ថបទ និងរូបភាពអំពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សាជាន់ខ្ពស់ ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ពិធីពិសារតែ និងពិធីលៀង សាយភោជន៍ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច។
ទីភ្នាក់ងារសារព័ត៌មានទាំងនេះ បានសង្កត់ធ្ងន់ថា៖ ក្នុងកិច្ចពិភាក្សា និងកិច្ចប្រជុំ ថ្នាក់ដឹកនាំចិនបានអះអាងសារជាថ្មីនូវការ ចាត់ទុកវៀតណាមជា “ទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាង” ហើយ សង្កាត់ធ្ងន់ថា ចាំបាច់ត្រូវ “ក្ដាប់ជាប់ទិសដៅកសាងសហគមន៍ចែករំលែកអនាគតចិន- វៀតណាម ពង្រឹងយ៉ាងរឹងមាំនូវការអភិវឌ្ឍ “៦ បន្ថែមទៀត”៖ ទំនុកចិត្តនយោបាយខ្ពស់ បន្ថែមទៀត; កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខជាក់ស្ដែងបន្ថែមទៀត; កិច្ច សហប្រតិបត្តិការជាក់ស្ដែងស៊ីជម្រៅបន្ថែមទៀត; មូលដ្ឋានសង្គមរឹងមាំបន្ថែមទៀត; ការសម្របសម្រួលពហុភាគីជិតស្និទ្ធបន្ថែមទៀត; ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រងនិងដោះស្រាយល្អបន្ថែមទៀត”៕