សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
|
សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម (VOV) |
Vovworld-ក្នុងរយៈពេល២ថ្ងៃកន្លងមក សារព័ត៌មានថៃបានបញ្ជូនព័ត៌មាន
អត្ថបទជាច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung នៅថៃនិងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣រវាងប្រទេស
ទាំងពីរនាថ្ងៃទី២៣កក្កដា។ កាសែតធំៗទីភ្នាក់ងារសារព័ត៌មានជាតិនិងកាណាល់
ទូរទស្សន៍នានារបស់ថៃបានចុះផ្សាយលំអិតព័ត៌មានរូបភាពស្ដីពីសកម្មភាពនិង
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈ
ប្រតិភូវៀតណាម។ គួរឲ្យយកចិត្តទុកដាក់គឺ សាធារណៈមតិសារព័ត៌មានថៃបាន
វាយតំលៃដំណើរទស្សនកិច្ចនៅថៃរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួល
បានជោគជ័យល្អប្រសើរ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពខ្ពស់
អំពីការជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតនិងបើកទូលាយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
ទ្វេភាគីលើវិស័យជាច្រើននៅគ្រប់កំរិត៕