សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍របស់វៀតណាម

(VOVWORLD) - កំណើន សេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងបរិបទនៃសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវបានសាធា រណៈមតិយកចិត្តទុកដាក់យ៉ាងខ្លាំង។
សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍របស់វៀតណាម - ảnh 1ក្រុមហ៊ុនឧស្សាហកម្មធ្ងន់ Doosan វៀតណាម នាំចេញម៉ូឌុលយក្សចំនួន១២គ្រឿងទៅកាន់ UAE (រូបថត៖ TTXVN) 

  យោងតាមស្ថានីយ៍ Sputnik បានផ្សាយថា ក្នុងឆ្នាំ២០១៩ វៀតណាម ជះឥទ្ធិលកាន់តែខ្លាំងក្លាលើ ឆាកអន្តរជាតិ ហើយប្រការនេះត្រូវបានឆ្លុះ បញ្ចាំងតាមរយៈមធ្យោបាយសារព័ត៌មានបរទេស។ ជាពិសេសគឺ កំណើន សេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងបរិបទនៃសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវបានសាធារណៈមតិយកចិត្តទុកដាក់យ៉ាងខ្លាំង។

        អត្ថបទមួយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC របស់អាមេរិកបាន សរសេរថា៖ វៀតណាមធ្លាប់ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុត លើពិភពលោក ប៉ុន្តែក្នុងរយៈពេល៣ទសវត្សកន្លងទៅ វៀតណាមបានក្លាយ ទៅជាមជ្ឈមណ្ឌលផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុនអន្តរជាតិធំៗដូចជា Intel Samsung Adidas និង Nike។ សមត្ថភាពអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀត ណាមក្នុងបរិបទដែលសេដ្ឋកិច្ចសកលធ្លាក់ចុះនោះ គឺគួរអោយស្ងើចសរ សើរយ៉ាងពិតប្រាកដ។

        ទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបាបានសរសេរថា៖ វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ហើយឈរលំដាប់ទី៨ក្នុងចំណោមប្រទេសជួរមុខទាំង២០ដែលមានសេដ្ឋកិច្ចល្អបំផុតដើម្បីបណ្ដាក់ទុន។ ប្រៀប ខ្លាំងរបស់វៀតណាមនោះគឺស្ថិរភាពនិងភាពស្វាហាប់នៃខឿនសេដ្ឋកិច្ច បរិ យាកាសហិរញ្ញវត្ថុ បច្ចេកវិទ្យា សមត្ថភាពផ្លាស់ប្ដូរថ្មី ស្មារតីចាប់ផ្ដើម អាជីវកម្ម និងកម្លាំងពលករជំនាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ