សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប
|
សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប |
Vovworld-នាថ្ងៃទី១៧កញ្ញា ដោយប្រធានបទ រដ្ឋាភិបាលថ្មីរបស់អេហ្ស៊ីបនិង
បទពិសោធន៍របស់វៀតណាមក្នុងសន្តិភាពនិងអភិវឌ្ឍន៍ ទំព័រវ៉ែបនិងកាសែត
ប្រចាំថ្ងៃ Al Messa ជាភាសាអារ៉ាប់ ជាកាសែតដែលតាក់ទាញមិត្តអ្នកអានរាប់លាន
អ្នករបស់អេហ្ស៊ីបបានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ
ទន្ទឹមនឹងនោះឲ្យដឹងអំពីគំរោងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីមួយចំនួន ក្នុង
នោះមានវៀតណាមផងនាចុងឆ្នាំនេះរបស់ប្រធានាធិបតីអេហ្ស៊ី Abdel Fattah al Sisi។
អត្ថបទសសេរបានប្រៀបវៀតណាមដូចជាសត្វខ្លារបស់ទ្វីបអាស៊ីបានបង្ហាញ
ល្អតួនាទីជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប។ ប្រភពព័ត៌មានបានអះអាង
ថា នាពេលកន្លងទៅវៀតណាមបានអនុវត្តជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទំនាក់
ទំនងសកលលោក រួមមានការចូលរួម WTO ជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សា
សន្តិសុខ ចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប។
អត្ថបទសសេរបានអំពាវនាវរដ្ឋាភិបាលថ្មីនៅអេហ្ស៊ីបរៀនសូត្របទពិសោធន៍
របស់វៀតណាមក្នុងការអនុវត្តគោលដៅសហសវត្សរបស់អ.ស.ប៕