ស៊ីរី៖ ក្រុមជ្រុលនិយមប្រមាណ ៣ រយនាក់ទៅកាន់ដំបន់បន្ធូរបន្ថយភាពតានតឹង

(VOVWORLD) -នាថ្ងៃទី ១ សីហា ក្រុមជ្រុលនិយមប្រមាណ ៣ រយនាក់ រួមទាំងក្រុមគ្រួសាររបស់គេបានយល់ព្រមចាកចេញពីលំនៅដ្ឋាន Ufaniya នៅខេត្ត Quneitra ភាគនិរតីប្រទេសស៊ីរី ទៅកាន់តំបន់បន្ធូរបន្ថយភាពតានតឹងនៅខេត្ត Idlib ។ 
ស៊ីរី៖ ក្រុមជ្រុលនិយមប្រមាណ ៣ រយនាក់ទៅកាន់ដំបន់បន្ធូរបន្ថយភាពតានតឹង - ảnh 1 រថយន្ដក្រុងចំនួន 12 គ្រឿង ត្រូវបានចាត់បញ្ជូនទៅ Ofanya ដើម្បីជួយជម្លៀសក្រុមជ្រុលនិយម

វរៈសេនីយ៍ឯកកងទ័ពរុស្ស៊ី លោក Vladimir Zalozny បានឲ្យដឹងថា ក្រុមជ្រុលនិយមត្រូបានរថយន្តក្រុងចំនួន 6 គ្រឿងដឹកបញ្ជូនទៅកាន់ខេត្ត Idlib ។ មុនពេលចាកចេញពី Ufaniya គេត្រូវបានកងទ័ពរុស្ស៊ីត្រួតពិនិត្យដែរ។ ទន្ទឹមនឹងនេះដែរទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) បានឲ្យដឹងថាការងារដឹកបញ្ជូនក្រុមជ្រុលនិយម និងក្រុមគ្រួសារគេចាកចេញពីខេត្ត Quneitra កំពុងបានដំណើរការ។ នាដំណាច់ខេ កក្កដា មានរថយន្ដក្រុងចំនួន 12 គ្រឿង ត្រូវបានចាត់បញ្ជូនទៅ Ofanya ដើម្បីជួយជម្លៀសក្រុមជនទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ