សវនការជំនុំជំរះទោស Ho Duc Hoa និងបក្ខពួកពីបទ “ធ្វើសកម្មភាពផ្ដួលរលំរដ្ឋអំណាច”។

សវនការជំនុំជំរះទោស Ho Duc Hoa និងបក្ខពួកពីបទ “ធ្វើសកម្មភាពផ្ដួលរលំរដ្ឋអំណាច”។ - ảnh 1
តុលាការប្រជាជនកំពូលខេត្ត Nghe An បានបើកសវនការជំនុំជំរះទោស Ho Duc Hoa និងបក្ខពួកពីបទ “ធ្វើសកម្មភាពសំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន”។ (vov.vn)


        VOV-នាព្រឹកថ្ងៃទី២៣ឧសភានៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល
វៀតណាមតុលាការ​ប្រជាជនកំពូលបានបើកសវនការជំនុំជំរះទោស Ho Duc
Hoa និងបក្ខពួកពីបទ “ធ្វើសកម្មភាពសំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន”។ តាម​សំណុំចោទប្រកាន់របស់អយ្យការអមតុលាការប្រជាជនកំពូលថា ពីដើមឆ្នាំ
២០០៩ដល់​ចុងឆ្នាំ២០១១ Ho Duc Hoa កើតនៅឆ្នាំ១៩៧៤នៅស្រុក Quynh Luu
ខេត្ត Nghe An រួមជាមួយជនជាប់ចោទផ្សេងៗទៀតនៅខេត្ត Nghe An, Thanh Hoa,
Lang Son, Tra Vinh ត្រូវបានអង្គការប្រតិកិរិយានៅបរទេស Viet Tan រៀបបញ្ចូល
ជាសមាជិក​បញ្ជូនទៅឯបរទេសហ្វឹកហាត់ផ្ដល់ប្រាក់និងមធ្យោបាយ ដើម្បី
ត្រឡប់មកប្រទេសវិញ​ប្រមូលផ្ដុំកំលាំងបង្កើតអង្គការនយោបាយប្រតិកិរិយា
សំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន។

        មុននោះក្នុងរយៈពេល២ថ្ងៃ ទី៩និងទី១០មករាឆ្នាំ២០១៣ តុលាការប្រជាជន
​ខេត្ត Nghe An បានបើកសវនការជំនុំជំរះទោសជាលើកដំបូងចំពោះ​ជន​ជាប់ចោទ ចំនួន១៤នាក់ពីបទធ្វើសកម្មភាពផ្ដួលរលំរដ្ឋអំណាចប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ