|
ពិធីឧទ្ទឹសសូត្រមន្តបង្សុកូលឧទ្ទឹសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ |
(VOV)- ក្នុងឪកាសរំលឹកខួប១ឆ្នាំនៃវិនាសកម្មរុញ្ជួយដីនិងរលកយក្យ Tsunami
នៅជប៉ុន នារសៀលថ្ងៃទិ១១មិនា សមាគមជនវៀតណាមនៅជប៉ុនបាន
សហការជាមួយវត្ត Nisshinkutsu រៀបចំពិធីឧទ្ទឹសសូត្រមន្តបង្សុកូលឧទ្ទឹស កុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះសំដៅបង្ហាញនូវស្មារតីសាមគ្គីភាព
ជួយគ្នាទៅវិញទៅមក។ ថ្លែងមតិនៅពិធី ព្រះតេជគុណ Yoshimizu Daiichi ព្រះ
ចៅអធិការវត្ត Nisshinkutsu បានឲ្យដឹងថា ក្នុងវិនាសកម្មកន្លងទៅជប៉ុនទទួល បានការជួយឧបត្ថម្ភជាច្រើនពីបណ្ដាប្រទេសលើសកលលោក ក្នុងនោះមាន
វៀតណាមផង។ រីឯបងស្រី Nguyen Thi Kim Thu អណិកជនវៀតណាមមួយរូប នៅជប៉ុនដែលចូលរួមពិធីបានសំណេះសំណាលថា៖ “ខ្ញុំចង់ចែករំលែកនិងអំពាវនាវជនគ្រប់រូបជួយឧបត្ថម្ភជាមួយទឹកចិត្តមនុស្សធម៍។ ក្នុងឪកាសនេះខ្ញុំសូមអំពាវនាវបណ្ដាទឹកចិត្តសម្បុរសជនរបស់ជនវៀតណាម ចូររួមចំណែកមួយផ្នែកតូចដើម្បីជួយដល់ជនរងគ្រោះ៕”