សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ
|
សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ |
(VOV)_ នាយប់ថ្ងៃទី៤មិនា គណៈកម្មាធិការទំនាក់ទំនងសហគមន៍ និងក្លិប
នារីវៀតណាម នៅម៉ាឡេស៊ី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ
(ថ្ងៃទី៨មិនា)។ ថ្លែងមតិនៅទីនេះ ប្រធានក្លិបនារី លោកស្រី Tran Thi Chang បាន
រំលឹកឡើងវិញ ប្រវត្តិសាស្ត្រតស៊ូប្រឆាំងដើម្បីសមភាពភេទ និងការរីកចំរើនរបស់នារី។
លោកស្រី Tran Thi Chang ក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់នារី ក្នុង សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី ក្នុងរយៈពេលកន្លងទៅ ដូចជា៖ការជួយឧបត្ថម្ភ
គ្នាទៅវិញទៅមកជំនះពុះពារលើការលំបាកលំប៊ិន ស្ថិរភាពជីវភាពរស់នៅ៕