សហគមន៍ជនវៀតណាមនៅអង់គ្លេសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធានហូជីមិញ
|
សហគមន៍ជនវៀតណាមនៅអង់គ្លេសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតលោកប្រធានហូជីមិញ |
(VOV)_ស្ថានទូតវៀតណាម ប្រចាំនៅអង់គ្លេស នាថ្ងៃទី១៤ ឧសភា បានរៀបចំពិ
ធីថ្វាយផ្កា អបអរសាទរ១២៦ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩/ឧសភាឆ្នាំ
១៩៨០ និងថ្ងៃទី១៩ ឧសភាឆ្នាំ២០១៦) ។ កម្មាភិបាល បុគ្គលិកស្ថានទូតនិងស្ថាប័នដំ
ណាងនានា រួមជាមួយបងប្អូនជនវៀតណាមនៅអង់គ្លេសជាច្រើនកុះករបានមកចូល
រួមពិធីនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស Nguyen
Van Thao បានសម្ដែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះលោកប្រធាន
ហូជីមិញ។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Nguyen Van Thao ក៏បានសម្ដែងនូវគោលបំណងថាសហគមន៍ជនវៀតណាមនៅអង់គ្លេសបន្តខំប្រឹងប្រែងសិក្សារៀន
សូត្រនិងធ្វើការល្អ ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕