សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត14
|
សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត |
(VOV)_នាថ្ងៃទី១៣ ឧសភា សមាគមន៍ជនវៀតណាមនៅបារាំង (UGVF) បាន ឡើងសម្លេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួង Haiyang Shinyou - ៩៨១ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ UGVF បានស្នើភាគីចិនត្រូវគោរព
អធិបតេយ្យភាព របស់វៀតណាម។
នាថ្ងៃនេះដែរ សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា៖ ការ
ដែលចិនបានដាក់ ស្ថានីយខួង Haiyang Shinyou - ៩៨១ ដោយខុសច្បាប់ និងបញ្ជូន
បរិមាណ នាវាជាច្រើនប្រភេទចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម ជាសកម្មភាពរំលោភទៅលើច្បាប់អន្តរជាតិ។
មុននោះ សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន បានរៀបចំការដើរដង្ហែរក្បួន
នៅទីក្រុង Kiev ដោយលើកខ្ពស់បដាជាភាសាវៀតណាម ភាសាអង់គ្លេស ភាសាអ៊ុយក្រែននិងភាសាចិន និងអះអាងប្រជុំកោះ Hoang Sa , Truong Sa គឺរបស់វៀតណាម ហើយអំពាវនាវអោយចិនត្រូវគោរពច្បាប់អន្តរជាតិ សេចក្ដីថ្លែងការណ៍ស្ដីពិប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងដក ស្ថានីយខួង Haiyang Shinyou -
៩៨១ ចេញពី តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។
សមាគមន៍អាជីវករវៀតណាមនៅអូស្ត្រាលីក៏បានចេញសេចក្ដីប្រកាសដោយ ប្រឆាំងជំទាស់សកម្មភាពនេះរបស់ចិន និងអំពាវនាវអោយបណ្ដាអង្គការ ស្ថាប័ន អង្គ
ភាពអាជីវកម្ម ជនវៀតណាមនៅឯបរទេស និងមិត្តភាក្តអន្តរជាតិនានា គាំទ្រប្រជាជន
វៀតណាមឡើងសម្លេងប្រឆាំងជំទាស់រាល់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕