សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតលើករណីអាវុធគីមីនៅស៊ីរី។
(VOV) /  
|
សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេតលើករណីអាវុធគីមីនៅស៊ីរី។ (RT.com) |
VOV-នាថ្ងៃទី២២សីហា សហគមន៍អន្តរជាតិបានសំណូមពរស៊ើបអង្កេត
បណ្ដាការវាយប្រហារដោយអាវុធគីមីបានសម្លាប់មនុស្សជាង១៣០០នាក់នៅ
កន្លែងជិតទីក្រុង Damascus។ ក្នុងប្រតិកម្មបើកចំហរ ក្រសួងការបរទេសចិនបាន
ប្រកាសថា ប្រឆាំងជំទាស់សកម្មភាពប្រើប្រាស់អាវុធគីមីជាដាច់ខាតនិងអំពាវនាវ
ឲ្យអ្នកជំនាញការអំពីអាវុធគីមីរបស់អ.ស.ប ត្រូវមានអាកប្បកិរិយាបរានុម័តនិង
ពិគ្រោះយោបល់យ៉ាងពេញលេញជាមួយរដ្ឋាភិបាលស៊ីរីដើម្បីបញ្ជាក់អំពីការចោទ
ប្រកាន់របស់ភាគីប្រឆាំង។ រីឯអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Alexander
Lukashevich បានប្រកាសថាម៉ូស្គូនឹងដាក់ចេញគោលជំហររបស់ខ្លួនអំពីលទ្ធភាព
ប្រើប្រាស់អាវុធគីមីនៅស៊ីរីផ្អែកទៅលើការស៊ើបអង្កេតរបស់អ.ស.ប។ ក្នុងពេល
នោះក្រុមប្រឹក្សាសន្តិសុខអ.ស.បទោះបីជាមិនទាន់សំណូមពរយ៉ាងច្បាស់លាស់
បើកការស៊ើបអង្កេតមួយក្តីប៉ុន្តែប្រកាសថា តម្លាភាពគឺចាំបាច់និងស្វាគមន៍ការដែលអគ្គលេខាធិការអ.ស.បលោក Ban Ki Moon បានអំពាវនាវក្រុមអធិការ
អ.ស.បនៅស៊ីរីស៊ើបអង្កេតបន្ទាន់លើករណីនេះ៕
-VOV