សហគមអន្តរជាតិជូនពរប៉ាឡេទិន
(VOV)- ប៉ាឡេទីនបន្តទទួលបានពាក្យជូនពរពីប្រទេសជាច្រើនលើពិភពលោក បន្ទាប់ពីមហាសន្និបាតអ.ស.បអនុម័តលើសេចក្តីសម្រេចចិត្តលើកកំពស់ បទ
បញ្ញាត្តិឲ្យប៉ាឡេទីនពី “អ្នកសង្កេតការឡើងទៅជាប្រទេសអ្នកសង្កេតការ”។
|
អគ្គលេខាធិការអ.ស.ប Ban Ki-moon ប្រកាសសេចក្តី
សម្រេចិត្តទទួលស្គាល់ប៉ាឡេទិនជាប្រទេស
អ្នកសង្កេតការ (រូបថតៈ Internet) |
ថ្លែងមតិក្នុងសន្និសីទការសែតប្រចាំនៅទីក្រុងប៉េកាំងនាថ្ងៃទី៣០វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន Hung Lay ឲ្យដឹងថា ប៉ាឡេទិនបានខំប្រឹង
ប្រែងដើម្បីដណ្តើមសិទ្ធផលប្រយោជន៌សមស្របរបស់ខ្លួន។ប៉ាឡេទិនទទួលបាន ការគាំទ្រធំធេងពីសហគមអន្តរជាតិ។ចិនក៏បានផ្ញើរសេចក្តីជូនពរទៅដល់ ប៉ាឡេ
ទិនផងដែរ។ ក៏ដូចជាប្រទេសជាច្រើនទៀត ចិនបានបោះឆ្នោតគាំទ្រឲ្យសេចក្តី
សម្រេចចិត្តនេះ។
នាថ្ងៃទី៣០វិច្ឆិកា ឆ្លើយសម្ភាសអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលមហាសន្និបាតអ.ស.បបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តប្រគល់
បទបញ្ញាត្តិ ប្រទេសអ្នកសង្កេតការក្រៅសមាជិកឲ្យប៉ាឡេទីន អ្នកនាំពាក្យក្រសួង
ការ បរទេសវៀតណាម Luong Thanh Nghi និយាយថា វៀតណាមជូនពរប៉ាឡេ
ទីនត្រូវបានមហាសន្និបាតអ.ស.បប្រគល់បទបញ្ញាត្តិប្រទេសអ្នកសង្កេតការក្រៅ
សមាជិកនេះ និងចាត់ទុកនេះជាសញ្ញាសំខាន់១ក្នុងបុព្វហេតុតស៊ូយុត្តិធម៌របស់
ប្រជាជនប៉ា ឡេទីនដើម្បីសិទ្ធផលប្រយោជន៌ជាតិជាសារវ័ន្ត ក្នុងនោះមានសិទ្ធ
បង្កើតរដ្ឋប៉ាឡេទិន ឯករាជ្យ មានអធិបតេយ្យភាពនិងស្ថិតស្ថេសន្តិភាពជាមួយ
រដ្ឋអ៊ីស្រាអែល៕