សហគ្រាសចំនួន៧៩ចូលរួមផ្សារណាត់ម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម
(VOVWORLD) - ផ្សារណាត់គ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម (Woodmac Viet Nam – 2017) នឹងបានរៀបចំឡើង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong ( ភាគខាងត្បូងវៀតណាម)។
សហគ្រាសចំនួន៧៩ចូលរួមផ្សារណាត់ម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម |
ផ្សារណាត់គ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមពីឈើវៀតណាម (Woodmac Viet Nam – 2017) នឹងបានរៀបចំឡើង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong ( ភាគខាងត្បូងវៀតណាម)។ ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសចំនួន១០០ ដោយមាន៤២៩ស្តង់ទំនិញ ហើយក្នុងនោះមានសហគ្រាសចំនួន៧៩ មកពីប្រទេសនិងតំបន់ដែនដីជាច្រើនលើពិភពលោក ដូចជា៖ ចិន អង់គ្លេស បារាំង…លៗ ក្នុងក្របខ័ណ្ឌផ្សារណាត់លើកនេះ បានប្រព្រឹត្តទៅព្រឹត្តិការណ៍ចំនួន២គឺ៖សិក្ខាសាលា៖” ចែករំលែកបទពិសោធន៍ លើកកំពស់ទិន្នផលលើគ្រប់វិស័យ ក្នុងផ្នែកកែច្នៃឈើ” និងថ្នាក់បំប៉ុនជំនាញអំពីការបែងចែកប្រភេទឈើដោយមានការណែនាំផ្ទាល់ពីអ្នកជំនាញការមកពីអាមេរិក៕