សហគ្រាសបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី ៣ ខែឧសភា សហភាពបែលហ្សីក-វៀតណាម និង ស្ថាប័នវិនិយោគ និងពាណិជ្ជកម្ម Flanders បានប្រារព្ធ កិច្ចប្រជុំ ជាមួយគណៈប្រតិភូធុរកិច្ច បែលហ្ស៊ិកដឹកនាំដោយ រដ្ឋមន្ត្រី និងជាអគ្គទេសភិបាល Flanders លោក  Geert Bourgeois គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែឧសភា ដើម្បីស្វែងយល់អំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ជាមួយដៃគូវៀតណាម។
សហគ្រាសបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម - ảnh 1 សហគ្រាសបែលហ្ស៊ីកបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម

 

សហគ្រាសបែលហ្ស៊ិកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមមានអាជីវករចំនួន ៩០ នាក់ ដែលមកពីសហគ្រាសចំនួន ៦៥ ។ ក្នុងជំនួបនេះឯកអគ្គរដ្ឋទូតប្រចាំនៅបែលហ្ស៊ិក លោក Vu Anh Quang បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់ លោក  Geert Bourgeois ក្នុងការលើកកំពស់ទំនាក់ទំនងរវាងវៀតណាម និង តំបន់ Flanders ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយលោកក៏សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យសហគ្រាសនៃប្រទេសទាំងពីរអាចយល់ច្បាស់អំពីសក្តានុភាពនិងឱកាសធ្វើវិនិយោគពាណិជ្ជកម្មនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Flanders Geert Bourgeois បានវាយតម្លៃខ្ពស់ចំពោះ សារៈសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច បណ្តុះបណ្តាលនិងបញ្ហាដែលទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ឱ្យធ្វើតុល្យភាពលើវិស័យពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ