សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម

សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម - ảnh 1
សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម

(VOV)_​ក្នុងក្របខ័ណ្ឌ”រាត្រីសេដ្ឋកិច្ចក្រៅប្រទេស រដ្ឋ Bayern” សហគ្រាស​រដ្ឋ
Bayern របស់អាល្លឺម៉ង់ បានសម្ដែងនូវការយកចិត្តទុកដាក់ និងគោល​បំណង​ស្វែង
រកដៃគូសហប្រតិបត្តិការអាជីវកម្មជាច្រើននៅវៀតណាម។ ព្រឹត្តិការណ៍​លើកនេះបាន
ប្រព្រឹត្តទៅនាថ្ងៃទី៨កុម្ភះ នៅទីក្រុង Coburg ដោយមានការចូល​រួម​របស់ដំណាងក្រ
សួងស្ថាប័នសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងរដ្ឋ Bayern ដំណាងស្ថាន​ទូត​វៀតណាមប្រចាំ
នៅអាល្លឺម៉ង់ រួមជាមួយសហគ្រាសរាប់រយនៅរដ្ឋ Bayern ​និងតំបន់ជំវិញ។ ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung បានមានជំនួបសន្ទនា
ជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទូរគមនាគមន៍​ថាមពលនិងបច្ចេកវិទ្យារដ្ឋ Bayern លោក Franz Josef Pschierer សំដៅជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការ
សេដ្ឋកិច្ចរវាងវៀតណាមនិងអាល្លឺម៉ង់រួម និងជាមួយរដ្ឋ Bayern និយាយដោយឡែក។ 
លោក Doan Xuan Hung ក៏មានជំនួប​សន្ទនាជាមួយដំណាងសហគ្រាស ដើម្បីទាក់
ទាញសហគ្រាសរដ្ឋ Bayern និង​តំបន់ផ្សេងៗ មកវៀតណាមវិនិយោគនិងធ្វើអាជីវកម្ម៕ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ