សហគ្រាសវៀតណាមជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) - សិក្ខាសាលាក្រោមប្រធានបទ “ឱកាសនិងការសាកល្បងរបស់សហគ្រាសវៀតណាមចំពោះបដិវត្តន៍ឧស្សាហកម្ម៤.០” ត្រូវបានសមាគមន៍ពាណិជ្ជករវ័យក្មេងហាណូយ (HANOIBA) រៀបចំឡើងនាព្រឹកថ្ងៃទី១១ មេសា។

  នៅព្រឹត្តិការណ៍នេះ បណ្ដាតំណាងចាត់ទុកថា ចំពោះសហគ្រាសវៀត ណាម បដិវត្តន៍៤.០នាំមកនូវឱកាសជាច្រើន ដើម្បីចាប់ផ្ដើមអាជីពដោយភាព ច្នៃប្រឌិត ហើយជ្រៀតចូលទីផ្សារជាមួយផលិតផលបច្ចេកវិទ្យាមានលក្ខណៈលោតផ្លោះ។ ប៉ុន្តែ នាបច្ចុប្បន្ន សហគ្រាសភាគច្រើនកំពុងជួបការលំបាកក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីក្នុងការធ្វើអាជីវកម្ម។ លោក Nguyen Xuan Hoang អនុប្រធានក្រុមហ៊ុនភាគហ៊ុន Misa ឲ្យដឹងថា៖

         “សហគ្រាសវៀតណាមគួរតែសិក្សារៀនសូត្រនិងស្វែងយល់អំពីការដែលសហគ្រាសអន្តរជាតិកំពុងអនុវត្តន៍ឧស្សាហកម្ម៤.០យ៉ាងដូចម្ដ៉េច។ ក្រោយនោះ សហគ្រាសវៀតណាមនឹងផ្ទេរប្ដូរជាជំហានៗទៅជាសហគ្រាសឌីជីថល អនុវត្តន៍បច្ចេកវិទ្យា៤.០ក្នុងការប្រតិបត្តិ សំដៅលើកកំពស់ប្រសិទ្ធភាពក៏ដូចជាគុណភាពផលិតផល សេវាកម្មរបស់ខ្លួន”។

        ដំណោះស្រាយអំពីបច្ចេកវិទ្យាជាច្រើនត្រូវបានយកមកបង្ហាញនៅសិក្ខា សាលានេះ សំដៅជួយសហគ្រាសវៀតណាមលើកកំពស់ផលិតភាពពលកម្ម លទ្ធភាពប្រកួតប្រជែង កែលំអការធ្វើផលិតកម្ម អាជីវកម្ម ក៏ដូចជាសន្សំសម្ចៃប្រាក់ចំណាយនិងប្រភពធនធានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ