សហព័ន្ធមេធាវីត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋនិងសហគមន៍


សហព័ន្ធមេធាវីត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋនិងសហគមន៍ - ảnh 1
សហព័ន្ធមេធាវីត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋនិងសហគមន៍ (VNP)

        Vovworld-នាយប់ថ្ងៃទី៣១តុលានៅក្រុងហាណូយសហព័ន្ធមេធាវីវៀត​ណាម​
បានរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីមេធាវីវៀតណាម(ទី១០តុលា)។ ថ្លែង​មតិ
នៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានលើកច្បាស់ថា សហព័ន្ធ​មេធាវី
វៀតណាមនិងមេធាវីនានាត្រូវត្រៀមខ្លួនជាស្រេចអនុវត្តភារកិច្ចនយោបាយគតិយុត្តិ
ដោយរដ្ឋប្រគល់ជូន។ សហព័ន្ធមេធាវីវៀតណាមត្រូវជាស្ពានតភ្ជាប់រឹងមាំ​រវាងរដ្ឋ
និងសហគមន៍សង្គមជាមួយជួរមេធាវីវៀតណាម។ នាពេលខាងមុខ ត្រូវ​បណ្ដុះ
បណ្ដាលជួរមេធាវីមានលទ្ធភាពពិគ្រោះនិងប្ដឹងតវ៉ាអន្តរជាតិដើម្បីអាច​ធ្វើសេនាធិការ
សំរាប់រដ្ឋាភិបាលស្ថាប័នដំបន់ក្នុងការការពារសិទ្ធិប្រយោជន៍ជាតិ​ការពារសិទ្ធិ
ប្រយោជន៍ស្របច្បាប់របស់អង្គការសង្គមអង្គភាពអាជីវកម្មវៀតណាមក្នុងដំណើរការ
សមាហរណកម្មអន្តរជាតិ។

        តាងនាមថ្នាក់ដឹកនាំបក្សរដ្ឋ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បាន​ប្រគល់
គ្រឿងឥស្សារយយសពលកម្មថ្នាក់ទី៣សំរាប់សហព័ន្ធមេធាវីវៀតណាម​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ