សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង
|
សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង |
Vovworld-សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង។ នេះ
ជាប្រធានបទនៃជំនួបមុខរវាងឯកអគ្គរដ្ឋទូតថ្មីប្រធានគណៈប្រតិភូសហភាពអឺរ៉ុប
ប្រចាំនៅវៀតណាមលោក Bruno Angelet ជាមួយស្ថាប័នសារព័ត៌មានដែលប្រព្រឹត្ត
ទៅនាថ្ងៃទី២៨តុលានៅក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតនិងជា
ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Bruno Angelet បាន
សង្កត់ធ្ងន់ថា៖
“អាចនិយាយបានថា EU ជាដៃគូល្អបំផុតរបស់វៀតណាម ពីព្រោះយើងមាន
ទំនាក់ទំនងការទូតជាង២០ឆ្នាំទៅហើយ យើងចាប់ផ្ដើមពីការជួយឧបត្ថម្ភមនុស្សធម៍
សហប្រតិបត្តិការអភិវឌ្ឍន៍ផ្ទេរទៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ នាបច្ចុប្បន្ន
ទំនាក់ទំនងការទូតនេះបានបើកទូលាយទៅវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម
នយោបាយ។ ជាពិសេសយើងមានកិច្ចសហប្រតិបត្តិការអំពីគោលការណ៍នៃកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងសហប្រតិបត្តិការនិងដៃគូលើគ្រប់វិស័យវៀតណាម-EU(PCA)និងមាន
កម្មវិធីដៃគូយុទ្ធសាស្ត្រផ្សេងៗរវាងៀតណាមនិង EUនេះជាមូលដ្ឋានដើម្បីកសាង
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យថ្មីនិងមានចរិតនយោបាយជាងទៀត
ដើម្បីយើងត្រៀមខ្លួនជាស្រេចឈានទៅមុខ៕”