សហរដ្ឋអាមេរិកនិងចិនទទួលបានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១
(VOVWORLD) - សហរដ្ឋអាមេរិកនិងចិនទទួលបានវឌ្ឍនភាពក្នុងការអនុវត្តបទប្បញ្ញត្តិទាក់ទងទៅនឹងវិស័យកសិកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មដំណាក់កាលទី១។ នេះគឺជាការវាយតម្លៃរួមដែលបាននាំចេញក្នុងសេចក្តីប្រកាសរួមរបស់ក្រសួងកសិកម្មនិងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២៤ ខែមីនា។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាផ្លូវការ (រូបថត៖ News.cn) |
បណ្ដាស្ថាប័ននេះក៏បានឲ្យដឹងថា ការនាំចេញស្បៀងអាហារនិងកសិផលរបស់សហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជ ន៍ពីការបន្ធូបន្ថយពន្ធនាំចូលរបស់ចិន។ រដ្ឋមន្រ្តីក្រសួងកសិកម្មអាមេរិកលោក Sonny Perdue បានឲ្យដឹងថា ចិនកំពុងមានទិសដៅត្រឹមត្រូវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយសហរដ្ឋអាមេរិក។
លោក Perdue ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលជាមួយចិនដើម្បីធានាថា ចិននិងបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ហើយសង្ឃឹមថា ភាគីទាំងពីរនឹងទទួលបានវឌ្ឍនភាពបន្ថែមទៀត ខណៈដែលបន្តកិច្ចពិភាក្សាទ្វេភាគីផងដែរ៕