សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ អំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ មេដឹកនាំអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យភាគីប្រឆាំងនៅស៊ូដង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសអាហ្វ្រិកឦសាននេះ។

សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ អំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីប - ảnh 1ប្រជាជនកំពុងរង់ចាំទទួលជំនួយស្បៀងអាហារនៅ Khan Younis, Gaza Strip (រូបថត៖ THX/TTXVN)

ប្រធានាធិបតីអាមេរិក និងមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេសនៅថ្ងៃទី ១៨ តុលា បានសង្កត់ធ្ងន់លើ "ភាពបន្ទាន់" ត្រូវបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាសដែលអូសបន្លាយជាងមួយឆ្នាំនៅតំបន់ហ្គាហ្សាស្ទ្រីបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានអះអាងការយល់ព្រមលើការដែល "ត្រូវតែនាំយកចំណាប់ខ្មាំងត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ បញ្ចប់សង្គ្រាមនៅហ្គាហ្សា និងធានាជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីវិល”។

នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីប៊ែរឡាំងរបស់អាល្លឺម៉ង់ មេដឹកនាំអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសបានពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេសផលវិបាកនៃការស្លាប់របស់មេដឹកនាំចលនាអ៊ីស្លាមហាម៉ាស Yahya Sinwar ដែលត្រូវស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ លើសពីនេះ មេដឹកនាំអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យភាគីប្រឆាំងនៅស៊ូដង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មនុស្សរាប់លាននាក់ដែលត្រូវការជំនួយសង្គ្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។

សូមគូសបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងចាប់តាំងពីខែមេសាឆ្នាំ ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah Al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដឹកនាំដោយអតីតអនុប្រធានរបស់លោក Al-Burhan លោក Mohamed Hamdan Dagalo។ ជម្លោះនេះបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបានបង្ខំមនុស្សជាង ១១ លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង រួមទាំងមនុស្សជិត ៣ លាននាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត។ មនុស្សប្រហែល ២៦ លាននាក់កំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ