ហុងកុង(ចិន) វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានអត្ថ​ប្រយោជន៍ទៅវិញទៅមក​ជាមួយវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពបន្តធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវឱកាស សក្ដានុពល និងគុណសម្បត្តិរបស់វៀតណាម និងហុងកុង ពង្រីកកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍គោលដៅនៃផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នា។

ហុងកុង(ចិន) វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានអត្ថ​ប្រយោជន៍ទៅវិញទៅមក​ជាមួយវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu។ រូបថត៖ VOV

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឲ្យភាគីទាំងពីរជំរុញ ធ្វើឲ្យស៊ីជម្រៅថែមទៀត និងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ; ហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអនុវត្តច្បាប់ និងការការពារប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋបាលហុងកុង(ចិន) បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមនៅហុងកុង ក្នុងការរស់នៅ សិក្សារៀនសុត្រ និងធ្វើការប្រកបដោយស្ថិរភាព។

បញ្ចប់ជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងប្រធានតំបន់រដ្ឋបាលពិសេសហុងកុង(ចិន) លោក John Lee Ka-chiu បានអញ្ជើញធ្វើជាសាក្សីនៃពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងអាជីវកម្មវៀតណាម និងហុងកុង(ចិន) លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិនិយោគ និងអាកាសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ