ហ្វាតា ហាម៉ាស ប្រឆាំងជំទាស់នឹងផែនការរបស់អ៊ីស្រាអែលស្ដីពីការដាក់បញ្ជូលទឹកដីប៉ាឡេស្ទីន
(VOVWORLD) - ចលនាហ្វាតា និងចលនាឥស្លាមហាម៉ាស ទើបនឹងបានសន្យាថារួមគ្នាប្រឆាំងជំទាស់នឹងផែនការរបស់អ៊ីស្រាអែល ស្ដីពីការដាក់បញ្ជូលតំបន់ WEST BANK ដែលត្រូវទន្ទ្រានកាន់កាប់។ ភាគីទាំងពីរបានធ្វើការសន្យាដូច្នេះ ក្នុងសន្និសីទសារព័ត៌មានរួមកាលពីថ្ងៃទី ២ ខែកក្កដា នៅរ៉ាម៉ាឡា នៃ ប្រទេសប៉ាឡេស្ទីន។
ទិដ្ឋភាពទូទៅលំនៅរបសជនជាតិជ្វីហ្វភីកហ្គាតហ្សីវ (ជិតស្និទ្ធ) និងការតាំងទីលំនៅរបស់អាណា (រូបថតៈ AFP / TTXVN)
|
ប៉ាឡេស្ទីនត្រូវបានបែងចែករវាងរដ្ឋអំណាចហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ហើយនឹងរដ្ឋអំណាចប៉ាឡេស្ទីនដែលត្រូវបានអន្តរជាតិទទួលស្គាល់។ ចលនាហ្វាតារបស់លោកប្រធានាធិបតី លោក Mahmoud Abbas ដែល មានមូលដ្ឋាននៅតំបន់ WEST BANK ខណៈដែល ហាម៉ាសបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០០៧ ។
សូមបញ្ជាក់ដែរថា ការដែលអ៊ីស្រាអែលបានប្រកាសដាក់បញ្ជូល ទឹកដីប្រមាណ ៣០% នៃតំបន់ WEST BANK ដែលត្រូវបានអ៊ីស្រាអែលទន្ទ្រានកាន់កាប់ កំពុងប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ប៉ាឡេស្ទីននិងសហគមន៍អន្តរជាតិ៕