អគ្គនាយក WHO ជាប់ឆ្នោតឡើង​វិញ​សម្រាប់អាណត្តិ ២០២២​-២០២៧​

(VOVWORLD) -  អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ត្រូវបានជាប់ឆ្នោតជាប្រមុខទីភ្នាក់ងារនេះសម្រាប់អាណត្តិ ៥ឆ្នាំជាលើកទីពីរ ។
អគ្គនាយក WHO ជាប់ឆ្នោតឡើង​វិញ​សម្រាប់អាណត្តិ ២០២២​-២០២៧​ - ảnh 1អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។ (តូបថត៖ AFP/TTXVN)

នាថ្ងៃទី ២៤ ខែឧសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំមហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ត្រូវបានជាប់ឆ្នោតជាប្រមុខទីភ្នាក់ងារនេះសម្រាប់អាណត្តិ ៥ឆ្នាំជាលើកទីពីរ បន្ទាប់ពីការបោះឆ្នោតសម្ងាត់របស់ WHA ។ លោក Tedros គឺជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងសម្រាប់មុខតំណែងនេះ។

នៅឆ្នាំ ២០១៧ លោក Tedros Adhanom Ghebreyesus បានបង្កើតប្រវត្តិសាស្ត្រនៅពេលបានក្លាយជាជនអាហ្វ្រិកដំបូងគេ ដឹកនាំអង្គការសុខភាពពិភពលោក។ អតីតរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអេត្យូពី លោក Tedros Adhanom Ghebreyesus បានក្លាយជាមុខមាត់ដែលធ្លាប់ស្គាល់សម្រាប់ពិភពលោកក្នុងរយៈពេល ២ឆ្នាំ កន្លងទៅ ដោយបានខិតខំប្រឹងប្រែងដឹកនាំអង្គការ WHO និងប្រទេសដទៃទៀតឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ