|
អគ្គលេខាធិការជំនាន់ទី៩របស់អ.ស.បលោក Antonio Guterres (រូបថត៖ AFP/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី១២ ធ្នូ អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក
Antonio Guterres បានអញ្ជើញធ្វើសច្ចាប្រណិធានទទួលតំណែងជាអគ្គលេខាធិការជំនាន់ទី៩របស់អ.ស.ប។ថ្លែងមតិនៅទីនេះ លោក Antonio Guterres សន្យាថា នឹង
អនុវត្តន៍កំណែទម្រង់ដើម្បីធានាឲ្យអ.ស.បអាចធ្វើសកម្មភាពយ៉ាង លឿន មាន
ប្រសិទ្ធភាពនិងមានទិន្នផល។លោក Guterres ត្រូវបានចាត់ទុកថា នឹងជួបការ
លំបាកសាកល្បងមិនតិចតួចក្នុងអាណត្តិរបស់ខ្លួន។លោកត្រូវស្វែងរកការមូលមតិ
គ្នានៅកំរិតជាក់លាក់មួយនៅក្រុមប្រឹក្សាសន្តិសុខអំពីវិធានការដោះស្រាយសង្គ្រាម
ស៊ីវិលក្នុងអំឡុង៦ឆ្នាំកន្លងមកនៅស៊ីរី ស្វែងរកដំណោះស្រាយ ចំពោះកម្មវិធីនុយ
ក្លេអ៊ែររបស់ស.ស.បកូរ៉េ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាស ធាតុ បរិស្ថាន ជន
ចំណាកស្រុកនិងត្រួតពិនិត្យព្រំដែន។
នាថ្ងៃដដែល មហាសន្និបាតអ.ស.បបានរៀបចំពិធីដឹងគុណចំពោះអតីតអគ្គ
លេខាធិការអ.ស.បលោក Ban Ki-moon ដោយសារតែបានបម្រើមនុស្សលោកមិន
ចេះនឿយហត់ក្នុងអំឡុងទសវត្សកន្លងទៅ៕