អគ្គលេខាធិការអាស៊ាន៖ឆ្នាំ២០១៤ដើរតួនាទីដ៏សែនសំខាន់ក្នុងដំណើការកសាងសហគមន៍អាស៊ាន
|
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh(TTXVN) |
(VOV)_បន្ទាប់ពីពេលបញ្ចប់សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពី
ថ្ងៃទី១៦ ដល់ថ្ងៃទី ១៧ មករា នៅមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន លោក Le Luong
Minh បានឆ្លើយបទសម្ភាសន៍អ្នកយកព័ត៍មានអំពីទិសដៅ និងខ្លឹមសារធ្វើ សកម្ម ភាពរបស់អាស៊ាន ក្នុងឆ្នាំ២០១៤។
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអោយដឹងថា៖អាទិភាព របស់អាស៊ានក្នុងរយៈពេលខាងមុខនេះគឺ អនុវត្តរាល់វិធានការនៅសេសសល់ ក្នុង
ដំណើការកសាងសហគមន៍។
ស្ដីពីតួនាទីជាប្រធានអាស៊ាន ២៩១៤ និងការងារត្រៀមរៀបចំរបស់មីយ៉ាន់ម៉ា សំរាប់សន្និសីទផ្សេងៗ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ ធ្ងន់ថា៖ នេះគឺជាលើកដំបូងទទួលតួនាទីជាប្រធានអាស៊ានក្តី ប៉ុន្តែ មីយ៉ាន់ម៉ាបាន
មានដំណើការត្រៀមរៀបចំដ៏យូរអង្វែង និងបណ្ដាប្រទេសដៃគូ និងលេខាធិការដ្ឋាន អាស៊ានក៏ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់ម៉ា បំពេញល្អភារកិច្ចជាប្រធាន
អាស៊ានដែរ៕