|
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៥ កក្កដា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បាន
ថ្កោលទោសករណីវាយប្រហារភេរវកម្មដែលបានកើតមានឡើងនៅទីក្រុងចំនួន៣
របស់អារ៉ាប់ប៊ីសាអូឌីតមុននោះមួយថ្ងៃ ដែលបណ្ដាលឲ្យបុគ្គលិកសន្តិសុខយ៉ាង
ហោចណាស់៤នាក់ស្លាប់និងមនុស្សជាច្រើននាក់ទៀតរងរបួស។លោក Ban Ki-
moon បានអះអាងថា អំពើភេរវកម្មនេះពិតជាអំពើកំសាកដោយសារ វាតម្រង់ទៅ
លើជនស៊ីវិលក្នុងឱកាសបញ្ចប់ខែបុណ្យ Ramadan។លោក Ban Ki-moon ក៏បាន
សំដែងការរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ជាមួយរដ្ឋាភិបាលនិង
ប្រជាជនអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងសង្ឃឹមថា ជនដៃដល់ទាំងអស់ នឹងបាននាំ
មកមកកាត់ទោសយ៉ាងឆាប់ៗ។លោកក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ បង្កើនការ
ខំប្រឹងប្រែងអន្តរជាតិនិងតំបន់សំដៅទប់ទល់ទៅនឹងលទ្ធិភេរវកម្ម៕