អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងបំពេញការងារនៅខេត្ត Yen bai
(vov) /  
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ មករា អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅទស្សនានិងបំពេញការងារនៅ
ខេត្ត Yen bai (ភាគខាងជើងវៀតណាម)។ នាព្រឹកថ្ងៃទី ៥ មករា អគ្គលេខាបក្ស Nguyen
Phu Trong បានជួបធ្វើការជាមួយ គណះកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងកម្មាភិបាល
ស្នូលខេត្ត Yen Bai ។ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានស្នើខេត្ត
បន្តអនុវត្តយ៉ាងល្អ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១១របស់បក្សកុម្មុយ នីស្តវៀតណាម និងបណ្ដាសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម ពង្រីកប្រសិទ្ធភាពបណ្ដា
សក្ដានុភាពនិងឧត្តមភាពរបស់ខេត្ត ថែទាំជីវភាពរស់នៅប្រជាជននៅតំបន់ព្រៃភ្នំឆ្ងាយ
ដាច់ស្រយាល តំបន់ជនរួមជាតិជាជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រប្រកបដោយ
ចីរភាព។ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានស្នើ បក្សភាគខេត្ត Yen Bai ធ្វើការ ងារកសាងបក្ស កសាងប្រព័ន្ធនយោបាយប្រកបដោយល្អប្រសើរផងដែរ។
|
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងបំពេញការងារនៅខេត្ត Yen bai(http://vovworld.vn/) |
មុននោះ នៅជំនួបធ្វើការនៅឃុំ Tram Tau ស្រុក Tram Tau អគ្គលេខាបក្ស Nguyen
Phu Trong បានស្ងើចសរសើរ និងវាយតំលៃខ្ពស់នូវបណ្ដាការខំប្រឹងប្រែងរបស់ កម្មាភិ
បាល និងប្រជាជននៅស្រុក Tam Trau ក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជីវភាពរស់
នៅ។ នេះគឺជាកត្តាសំខាន់ របស់ខេត្ត Yen Bai ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុនវិនិ
យោគ របស់រដ្ឋាភិបាល ÷
“ ប្រសិនបើ យើងមាន ប្រភពកម្លាំងជាក់ស្ដែងនៅមូលដ្ឋាននាពេលនោះ ប្រភព
ទុនវិនិយោគរបស់រដ្ឋនឹងជួយឧបត្ថម្ភបានច្រើនណាស់។ សំខាន់បំផុតគឺត្រូវឈានទៅ
មុខ និងអភិវឌ្ឍន៍ដោយខ្លួនឯង៕ ”
-vov