|
អគ្គលេខាបក្សកុម្មុនីស្តវៀតណាម៖លើកកំពស់ប្រសិទ្ធិភាពការងារបង្កា ប្រឆាំងអំពើពុករលួយ |
(VOV)_នាព្រឹកថ្ងៃទី៣១ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបពិភាក្សា
និងផ្តល់មតិចំពោះខ្លឹមសារ១ចំនួនដូចជា៖ ផែនការពិនិត្យមើល ឃ្លាំមើល ជំរុញការ
ងារបង្កា ប្រឆាំងអំពើពុករលួយនៅបណ្ដាក្រសួង ស្ថាប័ន និងតំបន់មួយចំនួន ក្នុងឆ្នាំ ២០១៥ លទ្ធផល ល្បឿនស៊ើបអង្កេត ថ្កោលទោស ជំនុំជំរះ និងបណ្ដាការលំបាក
ជំពាក់ជំពិន …លៗ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong និងជាប្រធានគណៈកម្មការបញ្ជាណែនាំមជ្ឈឹម អំពីការបង្កា
ប្រឆាំងអំពើពុករលួយបានសង្កត់ធ្ងន់ថា៖ ការដែលគណៈកម្មការត្រូវត្រូវបង្កើនការ
ងារត្រួតពិនិត្យ ឃ្លាំមើល ជំរុញខ្លាំងថែមទៀតការងារបង្កា ប្រឆាំងអំពើពុករលួយ
នាពេលកន្លងទៅ បានរួមចំណែកលើកកំពស់មនសិការ ការទទួលខុសត្រូវ របស់
គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គការនានា និងអ្នកប្រមុខក្នុងការងារ
បង្កា ប្រឆាំងអំពើពុករលួយ ហើយទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីប្រជា
ជន។ លោក Nguyen Phu Trong បានស្នើអោយគ្រាប់ស្ថាប័នត្រូវជំរុញខ្លាំងល្បឿន
ដោះស្រាយយ៉ាងម៉ឹងម៉ាត់ ទាន់ពេលវេលានូវរឿងក្តីអំពីអំពើពុករលួយដ៏ធ្ងន់ធ្ងរ
ស្មុគ្រស្មាញ៕