អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហាណូយ
|
ទិដ្ឋភាពនៃពិធីជូបប្រាស្រ័យ |
(VOVworld)-ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិ
កាលទី១៣ នាព្រឹកថ្ងៃទី៨មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong រួមទាំងក្រុមសមាជិក សមាជិការសភាមណ្ឌលហាណូយ បានអញ្ជើញ ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Tay
Ho។ នៅក្នុងបណ្តាជំនួបនេះ តំណាងនៃក្រុមសមាជិកសមាជិការសភា មណ្ឌល ហាណូយបានជូនដំណឹងជាមួយអ្នកបោះឆ្នោតនូវគំរោងរបៀបវារៈ សម្រាប់កិច្ចប្រ
ជុំលើកទី១១។តាមនោះកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ មិនា ដល់ថ្ងៃទី
១៤មេសាឆ្នាំ២០១៦ ដោយធ្វើការអនុម័តលើពង្រោងច្បាប់ចំនួន៧ ។ ថ្លែងមតិនៅទី
នេះ លោក Nguyen Phu Trong បានចាត់ទុកថា មតិរបស់អ្នក បោះឆ្នោតសុទ្ធតែឆ្លុះ
បញ្ជាំងនូវបញ្ហាសំខាន់ៗ។ដូច្នេះ បក្សទាំងមូល កងទ័ពទាំង មូលនិងប្រជាជនទាំង មូលត្រូវស្រុះចិត្តគំនិត និងប្តេជ្ញាអនុវត្តប្រកបដោយជោគ ជ័យរាល់គោលដៅ
អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ រួមជាមួយគ្នានោះ បន្តការងារកែទម្រង់និងលើកកំពស់ គុណភាពសកម្មភាពរដ្ឋសភា សំដៅឆ្លើយតបបំណងប្រាថ្នារបស់ប្រជាជន៕