អគ្គលេខាបក្សទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម
(VOV)_ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក
Andrei Kovtun មកជំរាបលា បញ្ចប់បេសកកម្មការទូតនៅវៀតណាម នារសៀលថ្ងៃ
ទី៨ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong បានអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាព ប្រពៃណីនិងជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយរុស្ស៊ី ដោយ
វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតក្នុងការពង្រឹង
និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្សមានគោលបំណងថា៖
បន្ទាប់ពីពេលបញ្ចប់បេសកកម្មការទូតនៅវៀតណាមនេះ ឯកអគ្គរដ្ឋទូតនៅបន្តរួម
វិភាគទានយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិង
រុស្ស៊ី។
|
អគ្គរដ្ឋទូត Andrei Kovtun |
រីឯ អគ្គរដ្ឋទូត Andrei Kovtun បានជូនដំណឹងជាមួយលោកអគ្គលេខា អំពីការដែល
ក្រសួងផ្នែកនានារបស់រុស្ស៊ី កំពុងសកម្មលាតត្រដាងអនុវត្តលទ្ធផលនៃ ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីរបស់លោកអគ្គលេខា ព្រមទាំងបណ្តា កិច្ច
ព្រមព្រៀងជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាមរុស្ស៊ី។ លោក Kovtunបាន អះ
អាងថា នាពេលខាងមុខ លោកនឹងរួមចំណែកយ៉ាងសកម្មចូលក្នុងការពង្រឹងនិង
ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាង
វៀតណាមជាមួយរុស្ស៊ីថែមទៀត៕