អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hoa Binh ត្រូវខិត​ខំប្រឹងប្រែងក្លាយទៅជាខេត្តជួរមុខនៅតំបន់ភ្នំ Bac Bo

(VOVWORLD) - នាថ្ងៃទី ២២ មិនា លោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តHoa Binh។ 
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hoa Binh ត្រូវខិត​ខំប្រឹងប្រែងក្លាយទៅជាខេត្តជួរមុខនៅតំបន់ភ្នំ Bac Bo - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong

នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា ខេត្ត Hoa Binh ត្រូវបន្តឃោសនា ចលនាដល់ប្រជាជនអនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ របស់មូលដ្ឋានស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ ជំរុញខ្លាំងការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម លើកកំពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសហគ្រាស ដើម្បីកៀរគរ បែងចែក ប្រើប្រាស់ប្រភពធនធានសម្រាប់វិនិយោគអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ដោតសំខាន់លើការកសាងជនបទថ្មីកម្រិតខ្ពស់ ជនបទគំរូថ្មី។

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខេត្ត Hoa Binh ត្រូវខិត​ខំប្រឹងប្រែងក្លាយទៅជាខេត្តជួរមុខនៅតំបន់ភ្នំ Bac Bo - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញសំណេះសំណាលជាមួយកម្មករ និងពលករនៃក្រុមហ៊ុនចំកាត់សិក្សាស្រាវជ្រាវបច្ចេកទេស R វៀតណាម

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងសំណេះសំណាលជាមួយកម្មករ និងពលករនៃក្រុមហ៊ុនចំកាត់សិក្សាស្រាវជ្រាវបច្ចេកទេស R វៀតណាម នៅខេត្ត Hoa Binh។ នេះគឺជាសហគ្រាស FDI ជប៉ុន ដែលមានទុនវិនិយោគចំនួន ១១ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ