អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh
|
អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh |
(VOVworld)-នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិ
ការបក្សខេត្ត Tay Ninh នាថ្ងៃទី៥មិថុនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានស្នើរឲ្យខេត្ត ត្រូវបន្តវាយតម្លៃ និងធ្វើស្វែងរក រាល់
សក្កានុភាព ប្រៀបខ្លាំង ក៏ដូចជារាល់យន្តការ គោលនយោបាយដើម្បី ជម្រុញការ
អភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និង សេវាកម្ម។
រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តគប្បីផ្តោតសំខាន់លើការងារធានា សន្តិសុខ
សង្គម ថែទាំជនមានគុណូបការៈ និងជនក្រីក្រ។ ជាពិសេសត្រូវយក ចិត្តទុកដាក់
ការងារបណ្តុបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ បំពេញ ល្អការងារក
សាងបក្ស ដើម្បីខេត្ត Tay Ninh ក្លាយទៅជាខេត្តសម្បូរសប្បាយ ពីមួយថ្ងៃទៅមួយថ្ងៃ។
មុននោះនាពេលរសៀលថ្ងៃទី៤មិថុនា លោក Nguyen Phu Trong បាន អញ្ជើញ
ទៅស្វែងយល់សកម្មភាពផលិតកម្មរបស់កសិដ្ឋាន Ninh Dien នៅស្រុក Chau Thanh។
នៅទីនេះ លោកអគ្គលេខាបក្សបានលើកសរសើរភាពស្វាហាប់ច្នៃប្រឌិតរបស់កសិ
ដ្ឋានក្នុងការកសាងរូបសណ្ឋានផលិតកម្មមួយតាមទិសទំនើប
“កសិដ្ឋាននេះធ្វើការរកស៊ីតាមរូបសណ្ឋានថ្មី តាមទិសភ្ជាប់ផ្នែកកសិកម្ម
ជាមួយនឹងឧស្សាហកម្មនិងបច្ចេកវិទ្យាខ្ពស់ គុណភាពខ្ពស់និងសមត្ថភាពខ្ពស់។
ហើតខ្សែសង្វាក់ផលិតកម្មនៅទីនេះគឺទំនើបណាស់! អាចនិយាយបានថា នេះជា
កត្តាថ្មី ដូច្នេះប្រសិនបើយើងបំពេញល្អ ជោគជ័យនេះបានរីកសាយភាយក្នុង សហ
គមន៍នោះ ពោលគឺសមស្របទៅនឹងគោលនយោបាយ គោលមាគ៌ា និង សេចក្តី
សម្រេចចិត្តរបស់បក្សដែរ”៕